បណ្ណាល័យ​ជាតិកម្ពុជា

NATIONAL LIBRARY OF CAMBODIA




ទិសដៅការងាររបស់បណ្ណាល័យជាតិកម្ពុជាឆ្នាំ២០១៦-២០២០

  • រៀបចំធ្វើគន្ថនិទ្ទេសនៃឯកសារជាមរតកជាតិដែលបានបោះពុម្ពក្នុងប្រទេសដោយធ្វើកាតាឡុកនៃសៀវភៅថ្មីៗសៀវភៅប្រវត្តិសាស្ត្រទស្សនាវដ្តីដែលបោះពុម្ពនៅកម្ពុជាឬនិយាយអំពីកម្ពុជាព្រមទាំងបោះពុម្ពផ្សាយគន្ថនិទ្ទេសជាតិ។
  • កសាងបញ្ជីធនធានសៀវភៅបោះពុម្ពថ្មីៗនៅក្នុងប្រទេសកម្ពុជា។
  • ស្វែងរកសៀវភៅថ្មីៗសម្រាប់ធ្វើជាឯកសារយោងនិងធនធានឯកសារទូទៅ។
  • ការពារធនធានសៀវភៅដែលមានទប់នឹងការបាត់បង់ដោយការលួចឬការខូចខាត។
  • ផ្សព្វផ្សាយនិងលើកទឹកចិត្តដល់ការប្រើប្រាស់ប្រាស់ធនធានឯកសារនិងសេវានានារបស់ណ្ណាល័យជាតិ។
  • គ្រប់គ្រងបានល្អនូវធនធានសៀវភៅបុគ្គលិកនិងសេវានានារបស់បណ្ណាល័យជាតិ។
  • កសាងសមត្ថភាពបណ្ណាល័យដើម្បីបំពេញមុខងារខ្លួនឱ្យបានល្អតាមរយៈកម្មវិធីអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកឱ្យបុគ្គលិកទាំងអស់យល់អំពីការងាររបស់ខ្លួនទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈសៀវភៅនិងគ្រឿងឧបករណ៍ចាំបាច់សម្រាប់បំពេញការងារឱ្យកាន់តែមានប្រសិទ្ធិភាពនិងទទួលបានរង្វាន់លើកទឹកចិត្តសមស្រប។


Patron Login

បណ្ណាល័យ