បណ្ណាល័យ​ជាតិកម្ពុជា

NATIONAL LIBRARY OF CAMBODIA

NEWS & EVENTS


តើអ្នកទាំងអស់គ្នាជាពិសេសឪពុកម្ដាយឬអាណាព្យាបាលរបស់កុមារតូចៗមានដឹងទេ?ថានៅពេលដែលកុមារទាំងនោះឃើញទម្លាប់នៃការអានសៀវភៅរបស់យើង។វាគឺជាការបណ្ដុះគំនិតនៃការអាននិងផ្ដល់ទៅឲកុមារទាំងនោះយ៉ាងរលូន។ជាមួយគ្នានេះដែរនៅពេលដែលកុមារត្រូវបានធំដឹងក្ដីជាមួយទម្លាប់ក្នុងការអានសៀវភៅហើយនោះ​ សៀវភៅគឺជាពិភពនៃចំណេះដឹងដ៏អស្ចារ្យសម្រាប់ពួកគេហើយវានិងជាយានជំនិះឆ្ពោះទៅរកអានាគតដ៏ល្អឥតខ្ចោះ។
ទិវាសៀវភៅកុមារអន្ដរជាតិលើកទី ៧ នេះគឺជាផ្នែកដ៏ធំមួយដើម្បីជម្រុញបន្ថែមឲកុមារនិងឪពុកម្ដាយឬអាណាព្យាបានយល់ដឹងកាន់តែច្រើនអំពីចំណេះដឹងដ៏សម្បូរបែបដែលមាននៅក្នុងសៀវភៅ។
ជួបគ្នានៅក្នុងកម្មវិធី ទិវាសៀវភៅកុមារអន្ដរជាតិលើកទី ៧ ដែលនិងប្រពឹ្រត្តិទៅនៅថ្ងៃទី ៣០ ខែ មិនា​ ឆ្នាំ ២០១៩ ចាប់ពីម៉ោង​ ៨ព្រឹក រហូតដលម៉ោង ៦ល្ងាច​ ទីតាំងនៅក្នុង វិទ្យាស្ថានបារាំង។ សូមអរគុណ។